M.I.J.Trading Co.,Ltd. (DHC Cosmetics)

Sale / Beauty Advisor (180$-300$)

Posted in Field:
Closing Date: 2018-02-03 Viewed: 176   

Key Job Criteria

GenderFemale
Number of Position3
Industry SectorRetail Services
Employment ContractFull Time
Monthly Salary>$100-$300
Education RequiredHigh School Diploma
Study MajoredBusiness, Other
Years of ExperienceNo Experience
LocationPhnom Penh
 

Detail

ក្រុមហ៊ុន DHC នាំមកជូនលោកអ្នក នូវផលិតផលថែរក្សាសម្ភស្ស ដ៏សក្កិសិទ្ធិពីប្រទេសជប៉ុន។DHC គឺជាក្រុមហ៊ុនផលិត និង ចែកចាយផលិតផល ថែរក្សាសម្ភស្ស ដ៏ល្បីល្បាញនៅ ប្រទេស​ ជប៉ុន ដែលបាន​បង្កើត​ឡើងចាប់តាំងពីឆ្នាំ ១៩៧២ មកម្លេះ ។ ក្នុង រយះពេល ៣០ឆ្នាំ មកនេះ ក្រុមហ៊ុន DHC បាន ផលិត ផលិតផល​ ថែរក្សាសម្ភស្សជាច្រើនមុខ ប្រកបដោយគុណភាពខ្ពស់ តាមបច្ចេក វិទ្យាទំនើប​ ទទួលបានការគាំទ្រពីអតិថិជនជាច្រើន (បច្ចប្បន្នអតិថិជនចុះឈ្មោះជាសមាជិក DHC មានប្រមាណ១១លានអ្នក)។

​​ផលិតផល DHC និមួយៗ នាំមកជូនលោកអ្នក នូវប្រសិទិ្ធភាពខ្ពស់ សំរាប់គ្រប់ប្រភេទស្បែក។ ក្រុមហ៊ុនយើងខ្ញុំបានជ្រើសរើសរុក្ខជាតិដែលមានគុណភាពខ្ពស់សំរាប់ស្បែកមកផ្សំ និង ពិសោធន៏ជាច្រើនឆ្នាំ គ្មានលាយពណ៌ ឬ ក្លិនដែលគ្មានប្រយោជន៏សំរាប់ស្បែកឡើយ ។

គោលបំណង DHC​​ : នាំមកជូនលោកអ្នកនូវភាពស្រស់ស្អាតដ៏ពិតប្រាកដ។ ក្រុមហ៊ុនយើងខ្ញុំជឿរជាក់យ៉ាងច្បាស់​ថាគ្រប់ អតិថិជន ទាំងអស់ ត្រូវការ ភាពស្រស់ស្អាត និង មានអារម្មណ៏ ស្រស់ស្រាយ។ ហើយទាំងនេះ​ ជា កាតព្វកិច្ច របស់ក្រុមហ៊ុន យើងខ្ញុំ។ ក្រុមហ៊ុន យើងខ្ញុំ្ញបាន ចាប់ផ្តើម ស្រាវជ្រាវ និង ពិសោធន៏ ពីផ្លែអូលីវ និង សារធាតុដើម សំខាន់ៗប្រកបដោយ គុណភាពខ្ពស់ បង្កើតជា ផលិតផល ដ៏សក្តិសិទ្ធិ សំរាប់ថែរក្សា គ្រប់ស្បែកអតិថិជន ឲ្យស្រស់ស្អាត និងមានសភាព វ័យក្មេង គ្មានលាយ​ សារធាតុដែលធ្វើអោយប៉ះពាល់ដល់ សុខភាពស្បែកឡើយ។ មូលហេតុដែលក្រុមហ៊ុនខ្ញុំ​ជ្រើសរើសយកប្រេងអូលីវ ជាសារធាតុចំបងសំរាប់ផលិតផល DHC ព្រោះប្រេងអូលីវមានវីតាមិនច្រើនមុខជួយលោកអ្នកអោយមានសុខភាពល្អទាំងក្នុង និង ក្រៅសរីរាង្គកាយ។DHC សន្យាចំពោះអតិថិជនទាំងអស់ថា និងបន្តរការស្រាវជ្រាវ ផលិតផលថ្មីៗ​ថែមទៀតដែលមានប្រយោជន៏ និងប្រសិទិ្ធភាព ចំពោះសុខភាព និង សម្ភស្សលោកអ្នក។ ហើយក្រុមហ៊ុន DHC យើងខ្ញុំ ក៏ ជឿរជាក់ផងដែរថា ផលិតផលDHCនឹងក្លាយជាដៃគូរក្នុងជីវិតលោកអ្នកប្រកបដោយទំនុកចិត្តខ្ពស់។

DHC កម្ពុជា គឺជាក្រុហ៊ុនចែកចាយ ផ្តាច់មុខ ផលិតផល DHC ពី ប្រទេសជប៉ុន មានផលិតផលថែរក្សាស្បែក សក់ ខ្លួន និង គ្រឿងសំអាង គ្រប់មុខ។ ក្រុមហ៊ុនយើងខ្ញុំ នាំមកជូន លោកអ្នក នូវ ផលិតផលជប៉ុនសុទ្ធសាធ(១០០%) នាំចូលផ្ទាល់ពីទីក្រុងតូក្យូ ប្រទេសជប៉ុន ។

ម៉ោងធ្វើការ
១. ចូលម៉ោង 9:00 ចេញ ម៉ោង 20:00 ឈប់សំរាកថ្ងៃត្រង ១ម៉ោង
២. ចូលម៉ោង 11:00 ចេញ ម៉ោង 22:00 ឈប់សំរាកល្ងាច

ការងារចំបង១ ៖ ពិនិត្យស្បែក និង នែនាំផលិផល ដល់អតិថិជន
ការងារចំបង២ ៖ សេវាកម្ម កក់សក់ ម៉ាស្សាមុខ (ក្រុមហ៊ុនជាអ្នកបង្រៀន)
ការងារផ្សេងៗ ៖ គិតលុយ គ្រប់គ្រងស្តុកក្នុងហាង សំអាតនិងតុបតែងហាង ចែកក្រដាសផ្សាយពាណិជ្ជកម្ម
និងការងារបន្ទាប់បន្សំផ្សេងៗទៀត។

តំរូវការបេក្ខនារី
១. បេក្ខនារី ត្រូវចេះអាន និយាយ និង សរសេភាសាខ្មែរបានល្អ
២. បេក្ខនារី ត្រូវមានចំណង ចំណូលចិត្តផ្នែក លក់ផលិផលថែរក្សាស្បែក និងចេះតុបតែងខ្លូន និង មុខ (make up)
៣. បេក្ខនារី អាចធ្វើការ ថ្ងៃសៅរ៏ អាទិត្យ និងថ្ងៃបុណ្យធំៗ បានខ្លះ។
៤. សំរាប់បេក្ខនារី មានបទពិសោធន៏ផ្នែកលក់ផលិតផលថែរក្សាស្បែក ឬ សេវាកម្មកក់សក់ ម៉ាស្សាមុខ ក្រុមហ៊ុន ផ្តល់ អាតិភាពខ្ពស់សំរាប់ការងារនេះ។

How to apply

សូមផ្ញើរ CV mijt.mail@gmail.com
ឬ យក CV មកដាក់ផ្ទាល់នៅតាមសាខា DHC
សាខាទី១ ផ្ទះលេខ១៨៤B ផ្លូវត្រសក់ផ្អែម សង្កាត់ បឹងកេងកង១
សាខាទី២ ក្នុង AEON Mall ជាន់ទី១
ព័តមានបន្ថែមសូមទំនាក់ទំនងមកលេខ 023-666-0296, 012-2122-30
សំរាប់ទីតាំងដាក់ CV និង សំភាស សូមចូលមើលក្នុងគេហ៏ទំព័រខាងក្រោម
http://dhc-cambodia.com/index.php/contact/
 

Company Contact

Name M.I.J.Trading Co.,Ltd. (DHC Cosmetics)
AddressNo184B, St.63, Sangkat BKK1, Khan Chamkamorn, Phnom Penh
Email
Phone Number023 666 0296, 012-2122-30
Websitehttp://dhc-cambodia.com
Facebookhttps://www.facebook.com/DHC.KH/
Scan the QR Code
Scan the QR code above!
Phone Scan
Available on the Android MarketAvailable on the App Store
Source: www.khmerboss.com
Printed from: www.khmerboss.com